អាមេរិកសម្រេចបញ្ចុះពន្ធលើប្រទេសជប៉ុន សល់តែ ១៥% ប៉ុណ្ណោះ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ ២០២៥ បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ឱ្យអនុវត្តការបញ្ចុះពន្ធគយលើរថយន្តនាំចេញរបស់ជប៉ុន ក៏ដូចជាផលិតផលដទៃទៀតដែលបានប្រកាសក្នុងខែកក្កដា។

បទបញ្ជាប្រតិបត្តិថ្មីរបស់លោក ត្រាំ មានន័យថា អត្រាពន្ធអាមេរិកលើរថយន្តជប៉ុន ដែលពីមុនមានចំនួន ២៧.៥ភាគរយ ត្រូវទម្លាក់មកនៅត្រឹម ១៥ភាគរយ ហើយគ្រោងចូលជាធរមាននាចុងខែកញ្ញា។ អត្រាពន្ធបញ្ចុះរួចលើរថយន្ត ត្រូវបានកំណត់ឱ្យចូលជាធរមាន ៧ថ្ងៃក្រោយការបញ្ជាទិញ។ ចំណែកអត្រាពន្ធលើផលិតផលមួយចំនួនទៀត នឹងត្រឡប់ទៅដូចកម្រិតមុន ថ្ងៃទី ៧ខែសីហា។
បទបញ្ជាបញ្ចុះពន្ធរបស់ លោក ត្រាំ អាចធ្វើឱ្យជប៉ុនឆ្ពោះទៅរកការអនុវត្តយ៉ាងឆាប់រហ័សនូវការបញ្ជាទិញ ៧៥ភាគរយនៃផលិតកម្មអង្ករ និងទំនិញកសិកម្មដែលមានពោត សណ្តែក ជីកសិកម្ម រួមទាំងសាំងយន្តហោះ ក៏ដូចជាផលិតផលសហរដ្ឋអាមេរិកផ្សេងទៀត សរុបជាទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print