ខេត្តព្រៃវែង៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិកាការងារ” ដែលប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសាខា ប.ស.ស ខេត្ត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នាយកមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ចំនួន៨៧៩រូប។
វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណង៖
-ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
-ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
-ផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង