ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ បន្ទាប់ជិះម៉ូតូ HONDA Dream ត្រូវក្មេងទំនើងមួយក្រុមមានគ្នាជាង២០ម៉ូតូដេញវាយ និងធាក់បណ្ដាលឲ្យជ្រុលចង្កូតទៅបុកខឿន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២:៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានយុវជន២នាក់ជិះម៉ូតូម៉ូតូមួយគ្រឿងម៉ាក HONDA Dream ពាក់ផ្លាកលេខ ព្រៃវែង 1Z-4897 បានធ្វើដំណើរចេញពីកោះពេជ្រ ឆ្ពោះមកផ្សារខេម៉លដើម្បីអង្គុយលេង ទិសដៅពីកើតមកលិចរហូតដល់ផ្សារដីថ្មី ស្រាប់តែមានក្មេងទំនើងជាច្រើននាក់ជិះម៉ូតូជាច្រើនគ្រឿងបានជិះម៉ូតូបញ្ច្រោស់ផ្លូវបានបត់ម៉ូតូជិះតាមក្រោយដេញវាយនិងធាក់បណ្ដាលអោយយុវជន២នាក់ម្នាក់ដួលបោកក្បាលស្លាប់និងខឿនផ្លូវម្នាក់ទៀតរងរបួសស្រាល ។ ភ្លាមនោះក្មេងទំនើងទាំងនោះបានបានជិះម៉ូតូរត់គេចបាត់ស្រមោល ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះមកធ្វេីការយកម៉ូតូទៅរក្សាទុក និងធ្វេីការស្រាវជ្រាវរកក្រុមក្មេងទំនើងដែលបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕