កីឡាការិនីវាយកូនបាល់លំដាប់ទី១ពិភពលោក Aryna Sabalenka បានយកឈ្នះលើលកីឡាការិនីAmanda Anisimova ដណ្តើមបានតំណែងជើងឯក US Open របស់នាង និងទីបំផុតបានឈ្នះពាន Grand Slam ជាលើកដំបូងរបស់នាងប្រចាំឆ្នាំ។
ក្រោយជ័យជម្នះដោយលទ្ធផល6-3 7-6 (7-3) កីឡាការិនីបេឡារុស្សរូបនេះបានលត់ជង្គង់របស់នាងដោយក្តីរំភើបខ្លាំងបំផុត ដោយនាងបានរងបរាជ័យក្នុងការប្រកួត Grand Slam វគ្គផ្តាច់ព្រ័ត្រពីរលើករួចមកហើយនៅទីក្រុង Melbourne និង Paris។
Sabalenka បានប្រាប់អ្នកយកព័ត៌មាន”បន្ទាប់ពី Australian Open ខ្ញុំបានគិតថាវិធីត្រឹមត្រូវគឺគ្រាន់តែបំភ្លេចវា ហើយបន្តទៅមុខ ប៉ុន្តែបន្ទាប់មករឿងដដែលនេះបានកើតឡើងនៅ French Open។ ដូច្នេះខ្ញុំគិតថាវាដល់ពេលហើយសម្រាប់ខ្ញុំក្នុងការអង្គុយមើលវគ្គផ្តាច់ព្រ័ត្រ ហើយប្រហែលជារៀនអ្វីមួយ។ចូលដល់វគ្គផ្តាច់ព្រ័ត្រនេះ ខ្ញុំបានសម្រេចចិត្តដោយខ្លួនឯងថាខ្ញុំនឹងគ្រប់គ្រងអារម្មណ៍របស់ខ្ញុំ ខ្ញុំនឹងមិនអនុញ្ញាតឲ្យពួកគេគ្រប់គ្រងលើខ្ញុំឡើយ ហើយក៏មិនមានបញ្ហាអ្វីកើតឡើងក្នុងការប្រកួតនោះដែរ។ ផ្នត់គំនិតរបស់ខ្ញុំគឺគ្រាន់តែចេញទៅទីនោះ តស៊ូគ្រប់ចំណុច។ មិនមានបញ្ហាអ្វីទេ គ្រាន់តែផ្តោតលើខ្លួនឯង ហើយផ្តោតលើអ្វីដែលខ្ញុំត្រូវធ្វើដើម្បីឈ្នះការប្រកួត”។
កីឡាការិនីវ័យ 27 ឆ្នាំរូបនេះបានក្លាយជាអ្នកវាយកូនបាល់លេចធ្លោបំផុតរបស់ WTA Tour ក្នុងរដូវកាលនេះ។