អន្តរជាតិ ៖ ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៥ ក្រសួងសន្តិសុខរដ្ឋបាលកូរ៉េខាងត្បូង បានប្រកាស ពីផែនការ កែសម្រួលរចនាសម្ព័ន្ធនៃស្ថាប័នរដ្ឋាភិបាលឱ្យដឹងថា សាលាអយ្យការនឹងត្រូវលុបចោល ហើយនឹងបង្កើតថ្មីនូវ សាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានស៊ើបអង្កេតបទល្មើសធ្ងន់ធ្ងរដើម្បីជំនួសសាលាអយ្យការ។
លោក Yoon Ho-joong រដ្ឋមន្ត្រីក្រសួងសន្តិសុខរដ្ឋបាលកូរ៉េខាងត្បូងបានថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃដដែលថា ក្រោមគោលការណ៍ កាត់បន្ថយបន្ទុកហិរញ្ញវត្ថុរដ្ឋជាអតិបរមា និងធានាជាក់លាក់ឱ្យ រដ្ឋាភិបាលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ការកែសម្រួលរចនាសម្ព័ន្ធនៃស្ថាប័នរដ្ឋាភិបាល គឺក្នុងគោលបំណងបំពេញការងារឱ្យកាន់តែល្អ និងកាន់តែមានប្រសិទ្ធភាព៕
...
ប្រភព ៖ (CCFR)