អង្គការសុខភាពពិភពលោកស្នើរដ្ឋាភិបាលតាលីបង់ដកការរឹតត្បិតលើស្ត្រី ក្រោយគ្រោះរញ្ជួយដី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទទី៨ ខែកញ្ញា ឆ្នាំ ២០២៥ បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានស្នើដល់អាជ្ញាធរតាលីបង់ឱ្យដកការរឹតត្បិតលើពលករស្រ្តីអាហ្វហ្កានីស្ថាន អនុញ្ញាតឱ្យពួកគេធ្វើដំណើរដោយគ្មានបុរសដើរតាម និងជួយដល់ស្ត្រីដែលជួបការលំបាកក្នុងការទទួលបានការថែទាំ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា សម្លាប់មនុស្ស ២ ២០០នាក់នៅភាគខាងកើតប្រទេស។

អ្នកតំណាងរងនៃការិយាល័យ WHO នៅអាហ្វហ្កានីស្ថាន លោកស្រី Mukta Sharma បានប្រាប់ Reuters ដោយប៉ាន់ស្មានថា ៩០ភាគរយនៃបុគ្គលិកពេទ្យក្នុងតំបន់គឺជាបុរស ហើយ ១០ភាគរយទៀតច្រើនតែជាឆ្មប និងគិលានុបដ្ឋាយិកា ជាជាងគ្រូពេទ្យដែលអាចព្យាបាលរបួសធ្ងន់បាន។ នេះគឺជាការរំខានដល់ការងារថែទាំ ដោយសារតែស្ត្រីភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកបុរស ហើយចង់ធ្វើដំណើរតែម្នាក់ឯងដើម្បីទៅទទួលការថែទាំ។
កាលពីឆ្នាំ ២០២២ រដ្ឋបាលតាលីបង់ បានបញ្ជាឱ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលស្ត្រីអាហ្វហ្គានីស្ថានឱ្យឈប់ធ្វើការនៅខាងក្រៅ ដោយក្រុមមន្ត្រីមនុស្សធម៌និយាយថា មានការលើកលែងពិសេស នៅក្នុងវិស័យសុខាភិបាលនិងអប់រំ ប៉ុន្តែមនុស្សជាច្រើនថា នេះគ្រាន់តែជាការបំភាន់ភ្នែក។ ភ្លាមៗនេះ ក្រសួងសុខាភិបាលគ្រប់គ្រងតាលីបង់ និងអ្នកនាំពាក្យរបស់រដ្ឋបាលនេះ មិនទាន់ឆ្លើយតបនឹងសំណើអត្ថាធិប្បាយនៅឡើយទេ។
ការរញ្ជួយដីកាលពីថ្ងៃទី១ ខែកញ្ញា និងរញ្ជួយដីតូចៗមួយចំនួន បានបន្សល់ទុកមនុស្សរបួសជាង ៣ ៦០០នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង៕ ដោយធីរីណា

...

រូបថត​:dttc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print