ជនសង្ស័យម្នាក់ (ឆក់ទូរស័ព្ទដៃ) បានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖. នារីម្នាក់បានជិះម៉ូតូទើបតែចេញពីផ្ទះដើម្បីមកដាក់ពាក្យធ្វើការនៅម្តុំទួលទំពូង ត្រូវបានបុរសជាជនសង្ស័យម្នាក់មិនដឹងដើរមកពីណាបានធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ) បានសម្រេចហើយរួចជនសង្ស័យបានរត់តែត្រូវប្រជាពលរដ្ននៅក្បែរនោះបានដេញចាប់បានភ្លាមៗរួចប្រគល់អោយសមត្ថកិច្ចមូលដ្នាន។ហេតុកាលនេះវេលាម៉ោង០៤និង:១០នាទីល្ងាច  ថ្ងៃ ច័ន្ទ ទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុច ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ  សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានី។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបាបជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ៤៣២ទើបតែចេញពីផ្ទះដើម្បីមកដាក់ពាក្យធ្វើការនៅម្តុំទួលទំពូង ពេលជិះមកដល់ចំណុចកើតហេតុក៏បានលើកឆក់ទូរស័ព្ទដៃមើល ស្រាប់តែមានជនសង្ស័យម្នាក់មិនដឹងដើរមកពីណាឃើញ ឱកាសល្អជនសង្ស័យបានធ្វើសកម្មភាព(ឆក់ទូរស័ព្ទដៃ)នោះបានសម្រេច តែក៏ផ្អើលឆោឡោ ដល់អ្នកជិតខាងនិងប្រជាពលរដ្ននៅក្បែរនោះបានដេញចាប់ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះបានចុះអន្តរាគមន៍ឃាត់ជនសង្ស័យ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្តឹងពីជនរងគ្រោះ ដើមី្បសមត្ថកិច្ចមូលដ្នានចាត់ការតាមផ្លូវច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print