ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើប្រវត្តិសាស្ត្រខ្មែរត្រូវសៀមសរសេរ = អញ្ចឹងអ្វីដែលអាក្រក់គឺសៀមសរសេរ ជារឿងធម្មតា?
២- អាថ្លៃថ្នូរតែងតែនិយាយបន្ទាបបន្ថោកខ្មែរខ្លួនឯង = បើបន្ទាបបន្ថោកខ្មែរខ្លួនឯងអាថ្លៃថ្នូរនោះមិនថ្លៃថ្នូរឡើយ?
៣- អាអ្នកថាស្នេហាជាតិ = យកពាក្យសៀមមកនិយាយធ្វើជាបានការ?
៤- ថាចិនប្រើកាំភ្លើងមិនកើតបែរជាលក់ឲ្យខ្មែរ = អាស្នេហាជាតិបង្អាប់ខ្មែរថាល្ងង់ទិញកាំភ្លើងចិនដែលប្រើមិនកើត?
៥- ការលើកឡើងដែលថាប្រើមិនកើត = បាញ់សៀមងាប់រាប់ពាន់នាក់នៅសមរភូមិ៥ថ្ងៃ?
៦- អាមនុស្សមើលងាយខ្មែរខ្លួនឯង = ជាមនុស្សថោកបំផុត។
៧- ថាខោអាវ ស្បែកជើងមិនមែនថ្លៃថ្នូរទេ = ម៉េចថាទាហ៊ានខ្មែរអត់ស្បែកជើងពាក់ អត់កាំភ្លើងទំនើបប្រើ?
៨- ទាហ៊ានខ្មែរទាំង១៨រូបដែលសៀមចាប់ឃុំខ្លួនជាង១ខែមកហើយមិនមែនជាអ្នកទោសសង្គ្រាមទេ = តែបងប្អូនជាចំណាប់ខ្មាំងដែលសៀមប្រើល្បិចបោកបញ្ឆោតចាប់ដោយខុសច្បាប់សង្គ្រាម ។
៩- សៀមនៅតែនិយាយមួលបង្កាច់ការពិត = ថាកងទ័ពកម្ពុជាឈ្លានពានសៀម?
១០- បើភូមិជោគជ័យជាដីសៀម = ម៉េចឲ្យខ្មែរខ្ចីយូររាប់សិបឆ្នាំ? ឯណាទៅលិខិតខ្ចីដីនោះ? ៕
ដោយ ៖ សិលា