ម៉ូតូ២គ្រឿងបុកគ្នាដួលត្រូវរថយន្តមួយគ្រឿងទៀតកិនស្រី្តម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ស្រី្តម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូជាមួយកូនដេីម្បីឲ្យកូនជូនទៅមន្ទីរពេទ្យបែជាជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដួលទៅនិងថ្នល់ត្រូវរថយន្តកិន​ កាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ថ្ងៃ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញយុវជនម្នាក់បើកបរម៉ូតូមួយគ្រឿង ម៉ាកSmash Revo ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1Q-0651 បើកបរក្នុងទិសដៅពីលិចទៅកើត ដោយបើកបរនៅពីមុខរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យមួយមិនចាំឈ្មោះក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពាក់ ផ្លាកលេខ ភ្នំពេញ 1FN-8811 ជិះគ្នាស្រីៗ២នាក់ បើកក្នុងទិសដៅត្បូងទៅជើង បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្រី្ដម្នាក់បានដួលចូលក្រោមកង់រថយន្តបណ្ដាលឲ្យកិន ភ្លាមៗអ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាជួយ សង្រ្គោះដោយដឹកជនរងទៅមន្ទីរតាមកង់បី តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ចំណែករថយន្តដែលកិននោះគឺឃើញថាជារថយន្តសង្រ្គោះបន្ទាន់ តែមិនចាំឈ្មោះ ដោយសារកិនជនរងគ្រោះហើយបានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បើតាមតាមការបញ្ចាក់ពីកូនស្រីបានអោយដឹងថា ម្ដាយមានឈ្មោះ ពៅ ហ៊ុន អាយុ៦០ឆ្នាំជាង មានស្រុកកំណើតភូមិត្រពាំងជ្រៃ ស្រុកកំពង់ត្រាច ខេត្តកំពត ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យបានចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ នឹងធើ្វការស្រាវជ្រាវរករថយន្តបង្ក យកមកអនុវត្តតាមនីតិវីធីច្បាប់ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print