​ព្រឹក​នេះ​! នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ បញ្ជូន​ខ្លួន​ជនសង្ស័យ​សម្លាប់​ប្រពន្ធ ទៅសាលាដំបូងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គរ ២រោច ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ នេះ មន្ត្រី​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូន​ខ្លួន​ជនសង្ស័យ​ជាឃាត.ក(សម្លាប់ប្រពន្ធ)ទៅសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់​ឪពុក​របស់​នាង​អះអាង​ប្រាប់​សមត្ថកិច្ច​ថា បានបាត់ខ្លួនកូនស្រីគាត់ចំនួនម្ភៃថ្ងៃមកហើយ ក៍ស្រាប់​តែ​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រោងឆ្អឹង នៅព្រៃឬស្សីព្រិចនៃសហគមន៍(ព្រៃឈើ)ក្បែរភូមិមួយ ហើយមន្រ្តីនគរបាលជំនាញក៍បានបន្តនីតិវិធីរួចរាល់ផងដែរ នេះបើតាមការបញ្ជាក់ពី​លោក វរសេនីយ៍ឯក ដោក យេត ស្នងការ​រង​ទទួលផែន​ការ​ងារព្រហ្មទណ្ឌនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ តាមប្រព័ន្ធតេឡេក្រាម នាព្រឹកថ្ងៃដដែលនេះ ។​

លោក ស្នងការ​រង​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជាឃាត.ក​សម្លាប់​ប្រពន្ធ ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ នៅក្រុមហ៊ុន​ចិន នៅស្រុកវាលវែល ខេត្តពោធិ៍សាត់ រស់​នៅ​ភូមិតាម៉ោលី ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។​

ពាក់​ព័ន្ធ​ករណី​បញ្ជូន​ខ្លួន​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ក្រោយ​ប្រទះឃើញ​គ្រោងឆ្អឹង​សពប្រពន្ធខាងលើ លោក វរសេនីយ៍ទោ សុង គឹមសែ អធិការ​នៃអធបាកាន​ដ្ឋាន​នគរបាល​ស្រុកបាកាន​(ស្ដីទី)បានឲ្យអ្នកសារព័ត៌យើងដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃដដែលនេះ​ដែរថា គ្រោងឆ្អឹង​សពជនរងគ្រោះខាងលើ ត្រូវ​បានប្រជាពលរដ្ឋដើរកាច់ទំពាំងប្រទះឃើញ នៅចំណុចគុម្ពោតព្រៃឬស្សីព្រិចនៃព្រៃសហគមន៍ព្រៃឈើ ខាងក្រោយ​សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិត​នៅ​ភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក អធិការ​ស្ដីទីឲ្យដឹងទៀតថា បន្ទាប់​ទទួលបាន​ព័ត៌មាន​ប្រទះឃើញ​គ្រោងឆ្អឹង​សពខាងលើ មន្ត្រី​ជំនាញ​ព្រហ្ម​ទណ្ឌ​នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មន្ត្រី​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ គ្រូពេទ្យ​កោសល្យវិច័្ចយ អាជ្ញា​ធរមានសមត្ថកិច្ចមូលដ្ឋាន សហការ​ចុះពិនិត្យ ស្រាវជ្រាវ​ជុំវិញ​ទីតាំងកើតហេតុ ដើម្បី​ចាប់យកវត្ថុតាង ក្នុងនោះក៍ទទួលបានបំភ្លឺពីលោក ណយ នាង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវជាឪពុកជនរងគ្រោះ(គ្រោងឆ្អឹង)ថា គាត់បានបាត់កូនស្រីឈ្មោះ នាង ណាក់ ហៅ​ចាន់ណា អាយុ ២៤ឆ្នាំ ជនជាតិ​ខ្មែរ តាំងពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ ខណៈ​កូនស្រី​បានឈ្លោះប្រកែកគ្នាជាមួយប្ដី(កូនប្រសារ)ហើយឃើញកូនប្រសារ(សុខ វិសាល​)បង្ហោះហ្វេសប៊ុកមុនពេលបាត់ខ្លួន(កូនស្រី)ផងដែរ ។

...

លោក សុង គឹមសែ អធិការ​នគរបាល​បញ្ជាក់​ទៀត​ថា យោងតាមការពិនិត្យ ស្រាវជ្រាវ ជាក់ស្ដែង សពអាចរិត.កខ្សែទូរស័ព្ទប្រវែង ១.៦០ម៉ែត្រ មានថង់ពណ៏ខ្មៅទំហំ៩០គុណ១២០ គ្របពីលើសាកសព និងបន្សល់នូវវត្ថុតាងដូចភិនភាគ ដែលបង្ហោះឃ្លីបវីដេអូ ករណី​រឿងរ៉ាវ​ខាងលើ អាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print