នគរបាលស្រុកកោះធំចាប់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត កាលពីជាង ១០ ឆ្នាំមុន

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់ដែលជាជនជាប់ចោទក្នុងសំណុំរឿងប៉ុនប៉ងមនុស្សឃាត កាលពី ១៥ ឆ្នាំមុន ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនបានដោយជោគជ័យកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ លីន រិត ហៅទក ភេទប្រុស អាយុ៤៤ឆ្នាំ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញដោយលោក ទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល តាំងពីថ្ងៃទី១៦ មីនា ២០១៨ ក្នុងសំណុំ រឿងប៉ុនប៉ងមនុស្សឃាតដែលកើតឡើងកាលពីថ្ងៃទី៩ វិច្ឆិកា ២០១០ នៅភូមិក្បាលជ្រោយ ឃុំពោធិបាន។

...

លោកអធិការបានបន្តថា ក្រោយពីចាប់ខ្លួន ជនជាប់ ចោទត្រូវបានធ្វើតេស្តទឹកនោម ហើយលទ្ធផលបានបង្ហាញថា មានសារធាតុញៀនក្នុងខ្លួន។ បច្ចុប្បន្ន ជនជាប់ចោទត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print