សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីលួចម៉ូតូ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនាព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះសឿន ពេទ្យ អាយុ២៣ឆ្នាំ មានទីលំនៅភូមិដូនទង ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

២.ឈ្មោះ ឡាញ់ ថុនា ហៅស្វា អាយុ១៧ មានទីលំនៅភូមិ ប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អ្នកធ្វើ)សកម្មភាពជិះម៉ូតូចេញ) ។

និងទី៣.ឈ្មោះ ផាង នីអាយុ២៨ឆ្នាំមុខរប មិនប្រាកដ ទីកន្លែងកំណើត ភូមិតាបិប សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋថាមានករណីលួចម៉ូតូ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីយប់ នៅចំនុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត លោកអធិការបានបញ្ជាអោយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ។

តាមរយះកាំមេរ៉ាសុវត្តិភាព រហូតដល់វេលាម៉ោង១១:៣០នាទី ថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ៣នាក់នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ខណះកំពុងជិះម៉ូតូនៅតាមផ្លូវជាតិលេខ១ និងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡាញ់ ថុនា ហៅស្វា បានសារភាពថាខ្លួននិងបក្ខពួក៣នាក់ទៀតពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូវៀតណាមមួយគ្រឿងម៉ាក HONDA VISION ផ្លាកលេខ17-B4 747 .71 ពិតប្រាកដមែន ។

វត្ថុតាង:ម៉ូតូ០១គ្រឿងម៉ាក វីសិន ពណ៍ខ្មៅ គ្មានស្លាកលេខ (មធ្យោបាយដឹកគ្នាទៅធ្វើសកម្មភាព) ។

...

បច្ចុប្បន្នសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print