ភ្នំពេញ ៖ បុរសជា មន្ត្រី នគរបាល នៃនាយកដ្ឋាន នគរបាលការពារ ម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបេីកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ នឹង ៣០នាទីយប់ត្រូវនឹងថ្ងៃទី ៩ខែកញ្ញា ឆ្នាំ ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ក្នុង សង្កាត់ចាក់អង្រែក្រេាម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អូន គឹមអេង ភេទប្រុស មុខរបរ ជានគរបាល មានឋានន្តរសកិ្ត (វរសេនីយ៍ទោ) ។
បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ត Mercedes GL450 ដែលមានស្លាកលេខ ភ្នំពេញ 2BJ-6586 ពណ៌ស បើកក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ ៦០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន បុរសម្នាក់ជិះម៉ូតូ PCX ដែលមានស្លាកលេខ ភ្នំពេញ1BJ-3251 បានឆ្លងផ្លូវបញ្ច្រាស់ទិសខ្វះការប្រុងប្រយ័ត្ន បណ្ដាលអោយម្ចាស់ម៉ូតូសន្លប់បាត់ស្មារតីតែម្តង ។ ភ្លាមៗ ប្រជាពលរដ្ឋ ក៏ដូចជាសមត្ដកិច្ច បានប្រញាប់ទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដែេ ប៉ុន្តែជាអកុសលជនរងគ្រោះ ត្រូវបានស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកដល់ រួចធ្វើការវាស់វែង និងនាំខ្លួនម្ចាស់រថយន្តបង្ក ទៅសាកសួរនឹងធ្វើកំណត់ហេតុ និងយកម៉ូតូហើយរថយន្តយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕