អន្តរជាតិ ៖ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ បានបើកធ្វើ នៅទីស្នាក់ការទូទៅ នៃ អង្គការសហប្រជាជាតិនៅ ទីក្រុងញូវយ៉កកាលពី រសៀលថ្ងៃទី៩ ខែ កញ្ញា ។ ពេល ថ្លែង សុន្ទរកថាក្នុង ពិធី បើក លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យពង្រឹងសាមគ្គីភាព និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីជំរុញឱ្យ មនុស្សជាតិដើរ ឆ្ពោះទៅកាន់ពិភពលោកដ៏ល្អបវរមួយ ដែល ប្រកបដោយ យុត្តិធម៌ សន្តិភាព និងសមភាព ។
មហាសន្និបាតអង្គការ សហប្រជាជាតិ អាណត្តិថ្មីនឹង បាន ប្រារព្ធឡើង ក្រោម ប្រធាន បទ “ចាប់ ដៃ គ្នាវិវឌ្ឍរីក ចម្រើន ៖ ជំរុញ សន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្សរយៈពេល ៨០ឆ្នាំ បន្តវេននិង ត្រួសត្រាយ អនាគត កាន់តែ ល្អ បវរ “។
លោក ស្រី Annalena Baerbock ដែលទើបធ្វើ សច្ចាប្រណិធានឡើង កាន់តំណែងជាប្រធាននៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៨០ បាន ថ្លែង ថា ការអនុវត្ត “កិច្ច សន្យា នា ពេល អនាគត” និងការជំរុញ “គំនិតផ្តួចផ្តើមស្តីពី កំណែទម្រង់ អង្គការសហប្រជាជាតិក្នុង ឱកាស ខួបលើកទី ៨០ ” នឹងមាន អំណោយផល ដល់ ការ ស្តារនិង អភិវឌ្ឍអង្គការសហប្រជាជាតិ ដើម្បី សម្រេចបាននូវសន្តិភាពនិង សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស៕
ប្រភព ៖ (CCFR)