ឯកអគ្គរដ្ឋទូតកម្ពុជា និងប្រទេសក្រិកប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ

ចែករំលែក៖

ប្រទេសប៊ុលហ្គារី ៖ ឯកអគ្គរដ្ឋទូតកម្ពុជានិងប្រទេសក្រិកបានប្តេជ្ញាចិត្តរួមគ្នាក្មុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង ដើម្បីបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនទៅវិញទៅមក។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក Alexios Marios Liberopoulos ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហេលេនីក នៃប្រទេសក្រិកប្រចាំប្រទេសប៊ុលហ្គារីកាលពី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងនៅ Sofia លោកបណ្ឌិតជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានសម្ដែងនូវកិត្តិយសយ៉ាងជ្រាលជ្រៅ ដែលបានធ្វើជាតំណាងផ្លូវការ នៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋក្រិក ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតទាំងទំនាក់ទំនងទ្វេភាគី និងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើឱ្យមានការបង្កើតកម្មវិធីផ្លាស់ប្ដូរនិស្សិតដើម្បីលើកកម្ពស់ការយល់ដឹងវប្បធម៌ និងការពង្រឹងវិស័យអប់រំដល់យុវជនជំនាន់ក្រោយ។ ចំពោះវិស័យទេសចរណ៍នៃប្រទេសទាំងពីរ គួរតែបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក និងកញ្ចប់ដំណើរទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ លោក ជា ច័ន្ទបរិបូរណ៍បានបញ្ជាក់ថា កម្ពុជាចង់បានការដោះស្រាយវិវាទតាមរយៈបណ្តាញផ្លូវច្បាប់ និងដោយសន្តិវិធី ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ប្រទេសក្រិកបានប្តេជ្ញាជួយជំរុញលើកកម្ពស់វិស័យទេសចរណ៍កម្ពុជានិងបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ។ លោក ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរវាងកម្ពុជានិងថៃដោយគាំទ្រឱ្យភាគីទាំងពីរបន្តដោះស្រាយដោយសន្តិវិធី ហើយបានគាំទ្រកម្ពុជាចំពោះការចង់បានសន្តិភាព៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print