ប្រទេសឡាវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍តាមហ្វេសប៊ុករបស់សម្តេចមុននេះបន្ដិចថាៈ នៅតែជាង២ម៉ោងទៀតខ្ញុំនឹងស្ថិតនៅរដ្ឋធានីវៀងចន័្ទ នៃប្រទេសឡាវ ដែលជាទីកន្លែងប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។
សម្តេចតេបន្តថាៈ យោងលើបទពិសោធន៍រៀងរាល់ការប្រជុំអាស៊ានម្តងៗ ខ្ញុំសំរាកបានក្នុងចន្លោះ ៤ ទៅ ៦ ម៉ោងប៉ុណ្ណោះ ព្រោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ មុជទឹកមួយដង១ថ្ងៃ នៅម៉ោង១០ ឬ ១១ ឬ១២យប់។ សម្លៀកបំពាក់ស្បែកជើងស្លៀកពាក់តាំងពីម៉ោង៦ព្រឹក ដោះម៉ោង១០ ឬ ១១ យប់។ ប្រសិនឃើញប្លែកគឺដូរតែក្រវ៉ាត់ក ឬដូរអាវក្នុង ឬពាក់អាវដែលប្រទេសម្ចាស់ផ្ទះកាត់ឱ្យសំរាប់ពិធីជប់លៀងប៉ុណ្ណោះ។ការដូរអាវក្នុងឬអាវជប់លៀង ឬក្រវ៉ាត់ក គឺដូរក្នុងបន្ទប់ទឹកនៃកន្លែងប្រជុំ មិនមែនមកដូរនៅសណ្ឋាគារទេ។
សម្តេចតេជោបន្តទៀតថាៈ នេះជារឿងផ្ទាល់របស់ខ្ញុំដែលសូមចែករំលែកជូនបងប្អូនជនរួមជាតិបានជ្រាបអំពីអ្នកដឹកនាំ និងគណប្រតិភូទៅប្រជុំកំពូលអាស៊ាន ហើយអ្នកដែលហត់លើសខ្ញុំទៅទៀតគឺរដ្ឋមន្ត្រីការទេស និងឧត្តមមន្ត្រីដែលត្រូវចរចារលើសេចក្តីថ្លែងការណ៍រួម៕
ដោយ៖ សុវណ្ណារ៉ា