ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ ! កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional សរុប២០គ្រឿង !

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុម ហ៊ុន អាកាស ចរណ៍ កម្ពុជា និងចិន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពី ការ គ្រោង នឹង ទិញ យន្ត ហោះដែ លផលិតដោយចិនផ្ទាល់ចំនួន ២០គ្រឿង គឺប្រភេទ C909 regional ក្នុងនោះ ១០ គ្រឿង បាន បញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។

សូមបញ្ជាក់ថា ៖ នាថ្ងៃទី៨ កញ្ញា ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង ចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ ភាគីទាំងពីរនូវគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។
លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លើកឡើងថា ៖ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print