សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោក ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឈ.ច.រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់ ហើយទទួលបានផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឱ្យបានហ្មត់ចត់ទៅលើការដាក់ប្រាក់វិនិយោគតាមអនឡាញ ជៀងវាងការខាតបង់ផលប្រយោជន៍នានាក្រោមការឆបោកពីជនអនាមិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print