ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ ឧត្តមសេនីយ៍ត្រី DATO’ PAHLAWAN SHRI BIN SHUKOR មេបញ្ជាការបេសកកម្ម IOT (HOD) ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
តាមការអះអាងរបស់លោកឧត្តមសេនីយ៍ឯក Zahani ZainalAbidinស្នងការនៃកងកម្លាំងចម្រុះរបស់យោធាម៉ាឡេស៊ីឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល នឹងឈរជើងនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរតំបន់គឺនៅខេត្តព្រះវិហារ និងបន្ទាយមានជ័យ ដោយមានភារកិច្ចចម្បង គឺល្បាតប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ រយៈពេលបណ្តោះអាសន្នបីខែ ប៉ុន្តែអាចពន្យាពេលបន្ថែមទៀតអាស្រ័យលើស្ថានភាពជាក់ស្ដែងនិងការព្រមព្រៀងពីកម្ពុជាដើម្បីធានាបាននូវការអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់។
គួរបញ្ជាក់ថា បេសកកម្មចម្បងបំផុតសម្រាប់ក្រុមIOT ត្រូវធានាថារបាយការណ៍របស់ខ្លួនមានអព្យាក្រឹត អាចជឿជាក់បានព្រោះបេសកកម្មនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រដំណើរការសន្តិភាពរវាងប្រទេសទាំងពីរជាពិសេសចាប់តាំងពីក្រុមនេះឈរជើងនៅព្រំដែនកម្ពុជា៕