អន្តរជាតិ ៖ ការិយាល័យព័ត៌មាននៃ ក្រុមប្រឹក្សាកិច្ច ការ រដ្ឋចិនបានបើក ធ្វើសន្និសីទសារព័ត៌មានកាលពី ថ្ងៃទី ១១ ខែ កញ្ញា ដើម្បី ពន្យល់ អំពីសភាពការណ៍ ពាក់ព័ន្ធ នឹង ការដែល ប្រទេស ចិន បាន បញ្ចប់ ការ ងារ សុខាភិបាល តាម ផែនការ ៥ ឆ្នាំ ទី ១៤ ប្រកបដោយ គុណភាព ខ្ពស់ ។
ក្នុងអំឡុងពេលអនុវត្ត ផែនការ ៥ ឆ្នាំទី ១៤ ប្រទេសចិនបាន លើក កម្ពស់ សេវាកម្ម សុខាភិបាល ជា បន្ត បន្ទាប់ទាំងផ្នែក សមត្ថភាព ទាំង ភាព អាច ចូល ទៅ ដល់ ចំណោម ប្រជាជន និង ភាព យុត្តិធម៌ ដោយ បាន ដាក់ចេញ គោលនយោបាយ និងវិធានការមួយចំនួន ដើម្បីជំរុញ ឱ្យ មនុស្ស វ័យជរា មាន សុខភាព ល្អ ហើយ ធ្វើ ឱ្យ កុមារ លូតលាស់ បានល្អ ។ បច្ចុប្បន្ន ប្រទេស ចិន បាន បង្កើត ប្រព័ន្ធ ការពារនិង គ្រប់គ្រង ជំងឺ និង ប្រព័ន្ធ សេវា វេជ្ជសាស្រ្ដ ដ៏ ធំ បំផុតលើ ពិភពលោក ។ នៅឆ្នាំ ២០២៤ អាយុរំពឹង រស់ ជាមធ្យមរបស់ប្រជាពល រដ្ឋ ចិន បាន ឡើង ដល់ ៧៩ ឆ្នាំ ហើយចំនួនបុគ្គលិកពេទ្យ ទូទាំងប្រទេសបាន ឡើងដល់ ១៥,៧៨ លាននាក់៕
ប្រភព ៖ (CCFR)