ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ថ្លែងអំណរគុណភាគីចិនដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដែលនាំឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ៖​ ដោយបានការអនុញ្ញាតជាតំណាងពីលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ាន នៃក្រសួងការបរទេស សាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិនដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដែលនាំឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។

– អរគុណសន្តិភាព !

– អរគុណនយោបាយឈ្នះឈ្នះ !

– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print