រថយន្តកូរ៉េបត់ឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកូរ៉េមួយគ្រឿងបេីកឆ្លងផ្លូវបំណងទៅដឹកកម្មកររោងចក្រត្រូវបានម៉ូតូហុងដាឌ្រីមជិះបុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់​ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ឆាល តាន់ ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសកែងជេីងនិងរលាត់ក មានទីលំនៅរស់នៅ ភូមិផ្អាវថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 

ជនរងគ្រោះទី២មានឈ្មោះ មុត ឧត្តម ភេទប្រុស អាយុ១៨ រងរបួសបែកជង្គង់និងផ្នែកទ្រូងខ្លាំង បណ្តាលអោយស្លាប់បាត់បង់ជីវិតពេលជិតមន្ទីរពេទ្យ មានទីលំនៅរស់នៅ ភូមិត្នោតជុំ ឃុំត្រពាំងក្រសាំង ស្រុកត្រាំកក់ ខេត្តតាកែវ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម​ ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកូរ៉េ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3B 7375ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបត់ឆ្វេងឆ្លងផ្លូវបំណងចូលទៅក្នុងសួនវឌ្ឍនៈដឹកកម្មករចេញពីធ្វេីការខណៈមកដល់ពាក់កណ្តាលផ្លូវក៏ត្រូវម៉ូតូបុកចំកន្ទុយខាងក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមះ តែដោយអកុសលជនរងគ្រោះម្នាក់ក៏បានស្លាប់ពេលបញ្ជូនជិតទៅដល់មន្ទីរពេទ្យ​ ។ 

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print