រៀនមិនប្រឹង មកប្រឹងតែ … បង្ហោះម៉ូតូ !

ចែករំលែក៖

ភ្នំពេញ ៖ យុវជន០២នាក់បង្ហោះម៉ូតូតាមផ្លូវសាធារណ: នៅសង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចណែនាំអប់រំ ធ្វើកិច្ចសន្យា និងឃាត់ម៉ូតូទុកបណ្តោះអាសន្នរយៈពេល០៣ខែ ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុង ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានទប់ស្កាត់យុវជន០២នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។

១-ឈ្មោះ មោះ ញឹក ប៊ុនហាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល។
២-ឈ្មោះ មោះ ញឹក ប៊ុនហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិកន្ទោកត្បូង សង្កាត់កន្ទក ខណ្ឌកំបូល។

សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាងចាប់យកមាន ម៉ូតូម៉ាកស៊ុយសូគីនិច ស៊េរីឆ្នាំ០២៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1AA-9062 (ម៉ូតូជិះធ្វើសកម្មភាពបង្ហោះ)។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានអប់រំណែនាំ និងធ្វេីកិច្ចសន្យា ហេីយបានធ្វេីកំណត់ហេតុដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោករយៈពេល ០៣ខែ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print