រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖​ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូរវាង កម្ពុជា​-ចិន​ នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិន​ មកទស្សនាកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូរវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនទេសចរណ៍ Nanjing Tuniu International Travel Service ដែល CTB តំណាងដោយ លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមហ៊ុន TUNIU តំណាងដោយលោក Wang Shubai អគ្គនាយករងជាន់ខ្ពស់នៃក្រុមហ៊ុន និងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះក៏មានអញ្ជើញចូលរួមពីលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និង លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ​ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥​ នៅសណ្ឋាគារ Rosewood ។ 

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូរវាង CTB និង ក្រុមហ៊ុន TUNIU នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា, បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី កម្ពុជា-ចិន។ 

តាមរយៈភាពជាដៃគូប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់នាថ្ងៃនេះ ពិតបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print