ប្រទេសឥណ្ឌូនេស៊ី បាញ់បង្ហោះផ្កាយរណបថ្មី ដើម្បីឱ្យប្រជាជនចូលប្រើអ៊ីនធឺណេតបានស្មើគ្នា

ចែករំលែក៖

ប្រទេសឥណ្ឌូណេស៊ីបានបាញ់បង្ហោះផ្កាយរណបថ្មីមួយដែលមានឈ្មោះថា Nusantara 5 (N5) ដោយជោគជ័យ ដែលត្រូវបានគេរំពឹងថានឹងធ្វើអោយប្រសើរឡើងនូវការចូលប្រើអ៊ីនធឺណិតស្មើគ្នានៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ឥណ្ឌូនេស៊ី លោក Meutya Hafid បាននិយាយថា បណ្តាញអ៊ីនធឺណេតនឹងត្រូវបានចែកចាយកាន់តែស្មើៗគ្នា បន្ទាប់ពីការដាក់ពង្រាយ N5 ដូចដែលបានរាយការណ៍ដោយស៊ីនហួ។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះកាលពីថ្ងៃពុធនៅលើរ៉ុក្កែត SpaceX Falcon 9 នៅសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រីបានថ្លែងបន្តថា អ៊ីនធឺណេតលឿនមិនមែនគ្រាន់តែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសស្មើគ្នាផងដែរ។ ផ្កាយរណបនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី គាំទ្រការរៀនពីចម្ងាយ ការថែទាំសុខភាពតាមប្រព័ន្ធឌីជីថល និងការផ្តល់លទ្ធភាពទទួលបានព័ត៌មាន និងការកម្សាន្តសម្រាប់សហគមន៍ដាច់ស្រយាល។

...

ការបាញ់បង្ហោះផ្កាយរណបនេះមិនត្រឹមតែពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថលដែលរួមបញ្ចូលមួយ ដែលគ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងយុគសម័យបច្ចេកវិទ្យា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print