អាជ្ញាធរព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីខ្លាំងវាយប្រហារឆ្នេររុស្ស៊ី

ចែករំលែក៖

ប្រទេសរុស្ស៊ីបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតជាង ៧ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតនៃ Kamchatka (រុស្ស៊ី)។

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតនៃ Kamchatka (ប្រទេសរុស្ស៊ី) កាលពីថ្ងៃទី 13 ខែកញ្ញា។ GFZ បានប្រកាសថា ការរញ្ជួយដីបានកើតឡើងក្នុងជម្រៅ 10 គីឡូម៉ែត្រ ។
ជាមួយគ្នានេះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានប៉ាន់ប្រមាណទំហំនៃការរញ្ជួយដីនៅកម្រិត 7.4 នៅលើមាត្រដ្ឋាន Richter ក្នុងជម្រៅ 39.5 គីឡូម៉ែត្រ។
ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិកបាននិយាយថា មានហានិភ័យនៃរលកយក្សស៊ូណាមិពីការរញ្ជួយដីដ៏ខ្លាំង។
អាជ្ញាធររុស្ស៊ីបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ និងដាក់សេវាសង្គ្រោះបន្ទាន់ទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ មេដឹកនាំតំបន់ Kamchatka លោក Vladimir Solodov បាននិយាយថា គ្រោះរញ្ជួយដីមានកម្រិត ៦.៣រ៉ិចទ័រ ដោយការរញ្ជួយនៅក្នុងរដ្ឋធានី Petropavlovsk-Kamchatsky វាស់ចន្លោះពី ៤ ទៅ ៦។
លោក Solodov បាននិយាយនៅលើ Telegram ថា “អ្នកជំនាញបានចាប់ផ្តើមត្រួតពិនិត្យសម្ភារៈសង្គមសំខាន់ៗ និងអគារលំនៅដ្ឋានបន្ទាប់ពីការរញ្ជួយដីយ៉ាងខ្លាំង។ សេវាសង្គ្រោះបន្ទាន់ទាំងអស់ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់” ៕

...

រូបថត​: plo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print