ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នានាពីកន្លែងកើតហេតុ នារសៀល ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ព្រឹកម៉ិញនេះគេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរមាសមត្ថកិច្ចមូលដ្ឋាន ចុះមកផ្ទះ១កន្លែង ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ ករណីមានក្មេងជំទង់ម្នាក់ធ្វើអត្តឃាត ។
ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា ក្មេងជំទង់រងគ្រោះឈ្មោះ សែត សិទ្ធា ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ។ ប្រភពមិនបានបញ្ជាក់អំពីមូលហេតុ ដូចជាខ្សែឬចំណុចកើតហេតុនោះទេ ។
ដោយឡែក បើយោងប្រភពព័ត៌មានផ្សេងមួយទៀត នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ដដែល ក៍មានបុរសវ័យសំណាស់ម្នាក់បានធ្វើអត្តឃាតផងដែរ ដោយបានយកខ្សែអង្រឹង ពណ៏លឿង បានចងព្យួ.កទៅធ្នឹម ក្រោមផ្ទះរបស់កូនខ្លួន ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ ឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.សង្កាត់កើតហេតុ ។
ក្នុងនេះកម្លាំងសមត្ថកិច្ចសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវបានឲ្យដឹងដែរថា ជនរងគ្រោះ(សេង សុវណ្ណ)គ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីផ្សេងនោះទេ អាចពិតជាស្លាប់ដោយថប់ដង្ហើម(ចងក)ពិតប្រាកដ សពបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន