​វាយក្បាល១ដុំឥដ្ឋបញ្ជូនដល់មន្ទីរពេទ្យស្លាប់ ចំណែកជនដៃដល់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាំគ្នាអង្គុយលើម៉ូតូមុខហាងខារ៉ាអូខេយីហោ(ម្លប់ខ្លុង) ដើម្បីទូរស័ព្ទទៅនារីបម្រើការ​ងារនៅហាងខារ៉ាអូខេយីហោម្លប់រាជ(នៅក្បែរគ្នា)សួររកក្យូស និងនារីៗមុនចូលផឹក ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូឌុបគ្នាមកក្បែរ រួចវាយក្បាលនឹងឥដ្ឋប្រហោងបណ្ដាលឲ្យរងរបួសធ្ងន់ រួចពួកជនដៃដល់បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ចំណែក​ជនរងរបួសបានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគនៅគ្រា​ដែលព្យាយាមបញ្ជូនទៅសង្រ្គោះ។ នេះបើតាមការបង្ហើបពីមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដើម្បី​ធ្វើការត្រួតពិនិត្យនិង​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើត​ហេតុ និងនៅកន្លែងផ្សេងទៀតផ្ទាល់ នារសៀល​ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ។​

ប្រភព​ឱ្យដឹង​ទៀត​ថា ជនរងគ្រោះ​(ស្លាប់)ឈ្មោះ បេន សំរើន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ​(បេន សំរើន​)បានរបួសចំក្បាលខាងលើផ្នែកខាងឆ្វេងផុងលលាដ៍ គេសណ្ឋានថាអាចប៉ះទង្គិចនឹងវត្ថុរឹងមានទម្ងន់(ឥដ្ឋប្រហោង)។ មុនកើតហេតុ​ជនរងគ្រោះនិងបក្ខពួក២នាក់បាននាំគ្នាផឹកស៊ីនៅផ្ទះមួយដងហើយ ស្រាប់តែនាំគ្នាមករកកន្លែងផឹកស៊ីបន្ត ដំណើររួមគ្នាដោយម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា ហើយជនរងគ្រោះអង្គុយកណ្ដាល(ពុំមានពាក់មួកសវត្ថិភាពទេ ចំណែក​អ្នកបើកបរ​ម៉ូ​តូនិងអ្នកអង្គុយពីក្រោយពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុ នាំគ្នា​ឈប់​ម៉ូតូ ប៉ុន្តែពុំបានចុះពីម៉ូតូទេ រួចទូរស័ព្ទទៅនារីម្នាក់សួររកក្យូសសម្រាប់អង្គុយ និងនារីៗដូចបានរៀបរាប់ខាងលើ ដើម្បី​ចូល​ទៅ​ផឹក​បន្ត ប៉ុន្តែ​ចៃដន្យ​ក៏មានជនមិនស្គាល់អត្តសញ្ញាណ២នាក់ជិះម៉ូតូ១គ្រឿងមានពាក់មួកសុវត្ថិភាព(ពណ៌ស)ទាំង២នាក់ មានម្នាក់ចុះមកវាយដោយដុំឥដ្ឋពេញទំហឹង បណ្ដាលឲ្យ​ធ្លាក់​ពីលើម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ពេលព្យាយាមបញ្ជូនទៅសង្រ្គោះ ចំណែក​ជនសង្ស័យ​ដៃដល់​នាំគ្នា​ជិះម៉ូតូគេចខ្លួនបាត់  ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីមានមតិជាច្រើនមានចម្ងល់ថា ចុះអ្នកបើកម៉ូតូនិងអ្នកអង្គុយពីក្រោយ ពួកគាត់កំពុងគិតអ្វី ម្ដេចឲ្យគេវាយមិត្តភក្តិងាយៗបែបនេះ? ករណី​នេះសមត្ថកិច្ចគួរពុំនៅស្ងៀមឡើយ កុំឲ្យ​ជនរងគ្រោះ​ស្លាប់​បិទ​ភ្នែក​មិនជិត ។

...

ប្រភព​ដដែលបញ្ជាក់ទៀត​ថា ការពិតហេតុការណ៍ខាងលើបាន​កើត​ឡើង​តាំងពី​កណ្ដាល​អធ្រាត្រ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ នៅចំណុចចិញ្ចើមផ្លូវលំក្រាលក្រួសក្រហម១ខ្សែ មុខហាង​ខារ៉ាអូខេ​យីហោ​(ម្លប់ខ្លុង) មានចម្ងាយប្រមាណ២០ម៉ែត្រពីហាងខារ៉ាអូខេមួយផ្សេងទៀតយីហោ​(ម្លប់រាជ)ស្ថិត​នៅ​ភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកម្ល៉េះ ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print