ស្វែងយល់ អំពី រោគសញ្ញានៃការធ្លាយក្រដាសត្រចៀក (ដោយជំងឺ អំបៅអំបែក ស្រួចស្រាល) មានអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ តើរោគសញ្ញានៃការធ្លាយក្រដាសត្រចៀក (ដោយជំងឺ អំបៅអំបែក ស្រួចស្រាល) មានអ្វីខ្លះ?

រោគសញ្ញា រួមមាន៖
– ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬ ធ្លុះ ក្រដាសត្រចៀក
– ការថយចុះ ឬ បាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍
– ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)
– សំឡេងរោទ៍ ហ៊ឹង ( ឮ ក្នុងត្រចៀក)
– វិលមុខ ឬ បាត់លំនឹង ជាដើម
រោគសញ្ញាទាំងអស់នេះអាចសង្កេតឃើញ បន្ទាប់ពីអ្នកជំងឺមានក្តៅខ្លួន ហើយមានសញ្ញារលាកផ្លូវដង្ហើម ឬផ្តាស់សាយយូរថ្ងៃ ជាពិសេសកូនក្មេង។

ទោះជាយ៉ាងណាក៏ដោយប្រសិនបើការធ្លាយមានទំហំធំ នោះមិនអាចជាសះស្បើយដោយខ្លួនឯងនិងមានការហូរទឹកឬខ្ទុះជាប់ជាប្រចាំ បូកផ្សំការស្តាប់ធ្លាក់ចុះ សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងទទួលការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយប្រសិទ្ធភាព!” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print