លោក ហ៊ុន ម៉ានី ៖ «សូមអនុមោទនាបុណ្យកាន់បិណ្ឌទី៨»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃស្អែក ត្រូវនឹងបិណ្ឌទី៩ ខ្ញុំ និងក្រុមការងារបានមូលមតិគ្នារៀបចំពិធីបុណ្យកាន់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅទីរួមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងមួយ ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ គិតចាប់ពីដើមខែមិថុនា និងជាពិសេស ក្នុងអំឡុងពេលផ្ទុះអាវុធរយៈពេល ៥ថ្ងៃ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តជួបប្រទះការលំបាក និងខ្វះខាតផងដែរ។ ក្រោមស្មារតីរួបរួមគ្នាជាធ្លុងមួយនេះ យើងទាំងអស់គ្នានឹងចូលរួមជាមួយប្រជាពុទ្ធបរិស័ទនៅទីនោះ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងលើសពីនេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធវីរកងទ័ពរបស់យើងដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យ និងបូរណភាពទឹកដីផងដែរ។ នេះជាការបញ្ជាក់ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លើកផេកផ្លូវការរបស់លោក ។

លោកឧបនាយករដ្ឋមន្ត្រី សូមបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាពុទ្ធបរិស័ទចូលរួមអនុមោទនាកុសលដែលកើតអំពីការធ្វើបុណ្យកាន់បិណ្ឌតាមកម្លាំងសទ្ធារៀងៗខ្លួន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print