ខេត្តសៀមរាប ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យជាសទ្ធាជ្រះថ្លាទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសានា និងជាព្រះចៅអធិកាវត្តរាជបូណ៌ ក្រុងសៀមរាម ខេត្តសៀមរាប ដើម្បីរួមចំណែកឧបត្ថមព្រះសង្ឃរដូវកាលបុណ្យ ភ្ជុំបិណ្ឌ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានឧទ្ទិសកុសលផលបុណ្យដែលកើតឡើងពីសទ្ធាដ៏ថ្លៃថ្លានេះជូនចំពោះវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្តេចតេជោ, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិឌ្ឍនា ប៊ុន ស៊ាងលី បិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់ និងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧សណ្តាន សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
នៅថ្ងៃដដែលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញទៅថ្វាយបង្គំព្រះអង្គចេកព្រះអង្គចម ផងដែរ៕
ប្រភព ៖ ក្រសួងព័ត៌មាន