ខេត្តបាត់ដំបង ៖ រដូវកាន់បិណ្ឌចេះតែនៅមិនសុខបបួលគ្នាបង្ហោះម៉ូតូតាមដងផ្លូវត្រូវសមត្ថកិច្ចតាមក្របួចជាប់ ដកហូតម៉ូតូទុក០៣ខែសិនចាំគឹតទៀត !
សូមបញ្ជាក់ថា ៖ ពីថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំបង្ក្រាប ក្មេងទំនើងចំនួន ០២នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈបង្កភាពអាណាធិបតេ យ្យក្នុងមូលដ្ឋាន នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល នាំពួកគេមកកាន់អធិការដ្ឋានសាក សួរនិងធ្វើការដកហូតម៉ូតូរក្សាទុករយៈ ពេល ០៣ខែសិន និងអញ្ជើញ ឪពុក ម្តាយមកធានា យកទៅអប់រំនៅមូលដ្ឋានវិញ ក្រោយសាក សួរធ្វើសាវតា និងកិច្ចសន្យារួចមក៕(រូបភាពនគរបាលស្រុកថ្មគោល)