ក្រុមក្មេងទំនើងចូលចិត្ដដើរយប់ជ្រៅរំខានសមត្ថកិច្ចមានអាវុធដាវ​-កាំបិត​និងជំពាមកៅស៊ូដាក់តាមខ្លួន​ ត្រូវឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេ​លាម៉ោង​០០:២៩នាទី​ កម្លាំងជំនាញ​អធិការដ្ឋាននគរបា​លស្រុកគងពិសី​ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបា​ល

មហាឬស្សី ធ្វើ​ការល្បាតដល់ចំណុចផ្លូវបេតុង ភូមិតារាជ ឃុំមហាឬស្សី ស្រុកគងពិសី​ ក៏ប្រទះឃើញមុខ​សញ្ញាក្មេងចំនួន៣នាក់ ៖​

១-ឈ្មោះ មាន គឹម​ហាន ហៅ​ គឹមហៃ ភេទប្រុស អាយុ​២៦ឆ្នាំ រស់នៅថ្មី ឃុំព្រៃវិហារ ស្រុកគងពិសី,២-ឈ្មោះ ធី សុវណ្ណារាជ ភេ​ទប្រុ​ស អាយុ១៨ឆ្នាំ រស់នៅភូមិ​ប្រ​វឹកពង ឃុំទឹកល្អក់​ ស្រុកគងពិសី និង ៣-ឈ្មោះ សុខ សឿន ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅត្រពាំងថ្ម ឃុំស្រ​ង់ ស្រុកគងពិសី ជជិះម៉ូតូ១គ្រឿាគ្នា៣​នាក់​ ម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥​ ឡើងតែម ឆ្នាំ២០២២ គ្មានស្លាកលេខ។

...

តាមការបញ្ជាក់ពី​ លោកវរសេនីយ៍​ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានឲ្យដឹងថា ក្រោយសមត្ថកិច្ចឃាត់និងដោយ​មានការស​ង្ស័​យសមត្ថកិច្ចបានត្រួតពិនិត្យរកឃេី​ញមានដាវដែក​ចំនួន​១ដើម​ និង
ជំពាមកៅស៊ូ១,គ្រាប់ថ្មចំនួន​៤៤គ្រាប់។ សមត្ថកិច្ចបាននាំបញ្ជូនជនទាំ​ង​៣នាក់មកកាន់អធិការដ្ឋាននគរបា​លស្រុក​ ដេីម្បីសាកសួរ​និងបន្ដចំណាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print