រថយន្ត កងពល តូច ដឹក ជញ្ជូន លេខ ៩០ កងទ័ព ជើង គោក ដឹក អាវរងារអំណោយ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នឹងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចែក ជូន កងទ័ព

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្ត ន៍តាម បទបញ្ជា របស់ បញ្ជាការ ដ្ឋានកងទ័ព ជើង គោក ននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ឧត្ដមសេនីយ៍ ទោ ឈរ សុខ នាយសេនាធិការ រង កងទ័ព ជើង គោក មេបញ្ជាការ កង ពល តូច ដឹក ជញ្ជូន លេខ ៩០ បានបញ្ចេញ រថយន្ត ប្រភេទ ដឹក ជញ្ជូន ចំនួន ២៤គ្រឿង ដេីម្បី ដឹក អាអាវរងារ ដែល ជា អំណោយ ដ៏ ថ្លៃ ថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដេីម្បី ផ្តល់ ជូន តាមបណ្តា យោធភូមិភាគ បញ្ជាការ ដ្ឋាន និងកងពលដែលជាទី តាំង នៃ កង យោធពលខេមរភូមិន្ទ កំពុង ឈរ ជេីង ដឹកនាំ បញ្ជាផ្ទាល់ដោយ ឧត្ដមសេនីយ៍ ត្រី ប៊ុន ផេង មេបញ្ជាការ រងកងពល ។

ឧត្ដមសេនីយ៍ ត្រី ប៊ុន ផេង បាន នាំយក នូវ ប្រសាសន៍ ផ្តាំ ផ្ញើ ពី ឯកឧត្តម មេបញ្ជាការ កងពលបញ្ជាក់ជូន ដល់ងកម្លាំងបេីកបរទាំងអស់ ត្រូវ បេីកបរ ដោយភាព ទទួល ខុសត្រូវ ចំពោះ រថយន្តនិង សម្ភារៈ នៅលេី រថយន្ត ធានា សុវត្ថិភាព ឲ្យដល់គោលដៅ ។

នាយទាហាន នាយទាហាន រង និងពល ទាហាន បេីកបរដែល កពុង បំពេញ បេសកកម្ម ទាំងអស់ បាន យក ចិត្ត ទុក ដាក់ ស្តាប់ នូវការណែនាំ របស់ ឧត្ដមសេនីយ៍ ត្រី ប៊ុន ផេង មេបញ្ជាការ រង កង ពល ដេីម្បី អនុវត្តន៍ ឲ្យ បាន ល្អ ប្រសើរ ក្នុង តួនាទី និង ភារកិច្ច របស់ កងយោធពលខេមរភូមិន្ទ សម្រេច បទបញ្ជា ឲ្យបានល្អ ជូនអង្គភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print