ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែភត្របទ ឆ្នាំម្សាញ់ សំបស្សក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្រ្តីមន្ទីរសាធារណៈការណ៍ខេត្ត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនបងប្អូនអ្នកបើកបរតាក់ស៊ី។
ការផ្សព្វផ្សាយមានគោលបំណងបង្កើនការយល់ដឹង និងការយកចិត្តទុកដាក់របស់អ្នកបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឪកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិមានមនុស្សធ្វើដំណើរជាច្រើន។
សកម្មភាពបានប្រព្រឹត្តទៅនៅតាមចំណតដើមទី និងចុងទីរបស់តាក់ស៊ីសរុបចំនួន ៣ ទីតាំង ក្នុងខេត្តពោធិ៍សាត់ ដោយមានអ្នកបើកបរចូលរួមស្ដាប់ការណែនាំ និងទទួលការផ្សព្វផ្សាយច្បាប់ចរាចរណ៍សរុបចំនួន ៣២ នាក់ ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់