រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ ប្ដេជ្ញាបង្កើនវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ សម្រាប់ផល ប្រយោជន៍ភាគីទាំងពីរឱ្យកាន់តែល្អឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ បានប្ដេជ្ញាបង្កើនវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ សម្រាប់ផលប្រយោជន៍ភាគីទាំងពីរឱ្យកាន់តែល្អឡើងថែមទៀត ។ ការប្ដេជ្ញារបែបនេះរវៀងលោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក  អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀច័ន្ទ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីការ បង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ  ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំងពីរ កម្ពុជា និងឡាវឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញ វិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ ឱ្យកាន់តែល្អឡើងថែមទៀត ។

  លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការរីកចម្រើនរបស់ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ នៅពេលចុងក្រោយ នេះ កម្ពុជា បានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេស ជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនា ព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានដាក់ឱ្យដំណើរការ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះជាដើម។

  លោក ឃួង ស្រេង បានបញ្ជាក់ថា៖  រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរណ៍ប្រមាណ១០លាននាក់នៅក្នុងឆ្នាំ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការកើន ឡើងភ្ញៀវទេសចរណ៍ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ ចំណាត់ ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ 

  លោក អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ បានបញ្ជាក់ថា៖ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្តក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវគឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាបានធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសឡាវក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។នេះជាការពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនិងកាន់តែមានភាពរឹងមាំបន្ថែមទៀត។

 លោក អាត់សាផាងថុង ស៊ីផាដុន ក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង ដើម្បីដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងចន្ទផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា តបតាមការអញ្ជើញនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងច័ន្ទនៅពេលវេលាណាមួយសមស្របខាងមុខ នេះ។

      សូមបញ្ជាក់ថា៖ រាជធានីភ្នំពេញនិងទីក្រុងវៀងច័ន្ទ ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចមក ហេីយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។  ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញនៅថ្ងៃនេះធើ្វឡេីងក្រោយទទួលបានគោលការណ៍ ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ តាម រយះការស្នើសុំរបស់រដ្ឋបាល រាជធានីភ្នំពេញដេីម្បីឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យ របស់រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទ័នាពេលបច្ចុប្បន្ននេះ ។ អ្វីដែលត្រូវកក់សម្គាល់រួមមាន ៖១.កិច្ចព្រមព្រៀងកន្លងមក គឺដេីម្បីផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់របស់ភាគីទាំង២ តែពេលនេះការ ផ្លាស់ប្តូរគណៈប្រតិភូនឹងធ្វើឡើងគ្រប់កម្រិតទាំង គណៈប្រតិភូជាន់ខ្ពស់មន្រ្ដីជំនាញ និងប្រតិភូគ្រប់វិស័យ ។ ២.ភាគីទាំងពីរនឹងសហការរួមគ្នាលើផ្នែកការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនការផ្លាស់ប្ដូរព័ត៌មាន ដូចជា៖ ទីក្រុងវៃឆ្លាត ចំណេះដឹង ឌីជីថល និងកិច្ចប្រជុំ បណ្តាញ នានា។ ៣.ភាគីទាំងពីរនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់មន្ទីរ អង្គភាពពាក់ព័ន្ធនៃរដ្ឋធានីវៀងចន្ទ និង រាជធានីភ្នំពេញ ព្រមទាំងជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។ ៤.ប្រសិនបើមានភាពខុសគ្នាកើតឡើងក្នុងការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវដោះស្រាយ ដោយមិត្តភាព តាមរយៈការពិគ្រោះយោបល់រវាងភាគីទាំងពីរ។ ៥.

រាល់អត្ថបទទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រម ព្រៀងនេះ ត្រូវទុកជានិរាករណ៍ ដោយស្ថិត ក្រោមច្បាប់គ្រប់គ្រង និងបទបញ្ញត្តិនៃប្រទេសទាំងពីរ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print