ទូតចិនប្រចាំកម្ពុជា ៖ ការរួមរស់ដោយសន្តិវិធីនិងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ គឺស្របតាមផលប្រយោជន៍រួមរបស់កម្ពុជានិងថៃនិងប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ការរួមរស់ដោយសន្តិវិធីនិងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ គឺស្របតាមផលប្រយោជន៍រួមរបស់កម្ពុជានិងថៃនិងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនរីករាយក្នុងការជំរុញអនុវត្តកុងសុងស៊ីសសុវត្ថិភាពនិងស្ងប់ស្ងាត់ដែលកំណត់ដោយរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃត្រីភាគី គាំទ្រដល់ប្រទេសកម្ពុជានិងថៃក្នុងការពង្រឹងកិច្ចសន្ទនានិងការពិគ្រោះយោបល់ គាំទ្រអាស៊ានក្នុងការដោះស្រាយជម្លោះឱ្យបានត្រឹមត្រូវនៅក្នុងវិធីអាស៊ាន ហើយរីករាយក្នុងការបន្តផ្តល់ជំនួយចាំបាច់ដើម្បីឱ្យបទឈប់បាញ់អនុវត្តប្រកបដោយនិរន្តរភាពនិងជំរុញទំនាក់ទំនងកម្ពុជានិងថៃឱ្យមានភាពល្អប្រសើរឡើង។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបន្តថា ៖ ក្នុងអំឡុងពេលបំពេញទស្សនានៅក្នុងប្រទេសកម្ពុជា លោកប្រេសិតពិសេសនៃកិច្ចការអាស៊ីរបស់ក្រសួងការបរទេសចិន បានបំពេញការងារពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print