លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានទទួលជួបលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិការងារនៅប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោក Sardar Umar Alam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការដ៏ល្អពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលនេះជាការគូសបញ្ជាក់ភាពជាដៃគូយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានសមិទ្ធិផលយ៉ាងច្រើនក្នុងវិស័យវប្បធម៌។ ជាការឆ្លើយតបលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Sardar Umar Alam ដែលបានបំពេញភារកិច្ចនៅកម្ពុជាក្នុងរយៈពេល៦ឆ្នាំនេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការយូណេស្កូលើវិស័យវប្បធម៌៕

...

ប្រភព ៖ ក្រសួងវប្បធម៌

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print