អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បំភ្លឺ​គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានបង្ហោះថា “ គេបើក ច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំ ឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា ”

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនង សង្គម ដោយគណនីហ្វេសប៊ុកឈ្មោះ Heng Heng បានធ្វើការបង្ហោះវីដេអូ និងមានខ្លឹមសារថា “ គេបើក ច្រកទ្វារព្រំដែនវិញហើយ តែមេត្តាកុំភ្លេចរើបន្លាលួសផង បើបើកគ្រាន់តែបន្លប់បន្លំ ឱ្យពលរដ្ឋភ្លេចបន្លាលួស ស៊យហើយកម្ពុជា ”។

ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការស្រាយបំភ្លឺដូចតទៅ៖ ១.គណនីហ្វេសប៊ុកឈ្មោះ Heng Heng បានយកវីដេអូនៅក្នុងផេក (Page Facebook) ឡៃលី ប៉ោយប៉ែត-Laily Poipet មកបង្ហោះនោះគឺជាវីដេអូចាស់របស់លោក ឡៃ លី ជាអ្នកសារព័ត៌មាន ទូរទស្សន៍ភីអិនអិន (PNN) ធ្វើការផ្សាយផ្ទាល់ (Live) នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មកម៉្លេះ។

២.ចំពោះគណនីហ្វេសប៊ុកឈ្មោះ Heng Heng គឺជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដែលមានចេតនាមិនល្អដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះ បំពុលសង្គម ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រក ទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិន ទាន់បើកដំណើរឡើងវិញនោះទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print