ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
» សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី 30ថ្ងៃ មិនមានការពិន័យឡើយ
» សម្រាប់ឯកសារតម្រូវរួមមាន៖
– បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម)
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
(ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– លិខិតបញ្ជាក់កាយសម្បទា
(មាននៅទីតាំងផ្ដល់សេវា)
– រូបថត ៤x៦ ផ្ទែពណ៍សចំនួន ៣សន្លឹក
» កម្រៃសេវា
– បណ្ណបើកបរប្រេភទ “ក” ២០.០០០រៀល
– បណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” “ង” ៣០.០០០រៀល
ដកស្រង់ចេញពីប្រកាសលេខ: ០៤៧ សក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ដីពីការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ។
» អាចមកទទួលសេវានៅមណ្ឌលផ្ដល់សេវាសាធារណៈ៖
– ទីស្ដីការក្រសួង
– ផ្សារទំនើបអុីអន១
– ផ្សារទំនើបអុីអន២
– ផ្សារទំនើបអុីអនមានជ័យ
– ផ្សារទំនើបអូឡាំព្យា
– ផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប
– ផ្សារទំនើបហ្វូរីថាមសឃ្វែរ ខេត្តព្រះស៊ីហនុ
– តាមច្រកចេញ-ចូល និង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តដែលបងប្អូនរស់នៅ។សម្រាប់ព័ត៌មានលម្អិត(Hotline)៖ 1275៕