សេចក្ដីបំភ្លឺជាសាធារណៈ លើការផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន ដែលប្រឌិតឡើងក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ លោក ឈួន យូ

ចែករំលែក៖

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនិងចែកចាយព័ត៌មានមិនពិត ដែលពាក់ព័ន្ធនឹងលោកឈួន យូ នៅលើគណនីយូធូប(Youtube) និងហ្វេសប៊ុក(Facebook)មួយចំនួន ក្នុងចេតនាទុច្ចរិតដើម្បីមួលបង្កាច់ លាបពណ៌ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ឈួន យូ ដោយរំលោភបំពាន និងបំភ្លៃការពិត។ ទង្វើទាំងអស់នេះ គឺជាការបំពានសិទ្ធិខាងរូបភាព និងច្បាប់យ៉ាងធ្ងន់ធ្ងរដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មេធាវីតំណាដោយអាណត្តិឱ្យលោក ឈួន យូក៏បានធ្វើការ ស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើជូនសាធារណៈជនឱ្យបានដឹងពីការពិតផងដែរ។
ក.អង្គហេតុនិងសាវតាពាក់ព័ន្ធ
ផ្អែកលើឯកសារនិងព័ត៌មានដែលយើងខ្ញុំបានស្រាវជ្រាវ និងទទួលបានពាក់ព័ន្ធនឹងលោក ឈួន យូ យើងបានសង្កេតឃើញដូចខាងក្រោម ៖
១. លោក ឈួន យូ មិនបានធ្វើអំពើណាមួយដូចការចោទប្រកាន់នោះទេ ដោយលោក ឈួន យូ បាន ឈ្នះក្តីតាមច្បាប់ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។
២. (១) មជ្ឈត្តវិនិច្ឆ័យ នៅក្នុងសំណុំរឿងមជ្ឈត្តការលេខ NR20213061 ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មការមជ្ឈត្តកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រទេសចិន (២) សាលក្រមរដ្ឋ ប្បវេណីលេខ៖ (២០២៣) ០១ Minchu លេខ ១៥៩ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់តុលាការ ប្រជាជនកម្រិតមធ្យមនៃទីក្រុង WUHAN ខេត្ត Hubei សាធារណៈរដ្ឋប្រជាមានិតចិន និង (៣) សាលដីកា លេខ ៤៥ ក្រ II ”យវ” ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍កម្ពុជា ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ១៨៦ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ពិតជាអាចធ្វើការគូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ នូវភាព ស្អាតស្អំ និងស្មោះត្រង់ របស់លោក ឈួន យូ និងបានបង្ហាញឱ្យឃើញថាព័ត៌មានដែលបានផ្សព្វផ្សាយក្នុង ចេតនាទុច្ចរិតដូចដែលបានរៀបរាប់ខាងលើ គឺសុទ្ធតែជាការប្រឌិតឡើងក្នុងគោលបំណងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោក ឈួន យូ ពិតប្រាកដមែន។
៣. លោក ឈួន យូ ក៏បានប្រមូលរាល់ភស្តុតាងទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងចែកចាយអត្ថបទព័ត៌មានមិនពិតទាំងអស់នេះ និងបានដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសប
ច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ពាក្យបណ្តឹងទៅ
តុលាការផងដែរ។

៤. គិតមកដល់ពេលចេញ អត្ថបទមួលបង្កាច់ដែលបានចុះផ្សាយមួយចំនួនដែលពាក់ព័ន្ធក្នុងករណី
នេះត្រូវបានលុបចោល។

ខ. ការរំលោភសិទ្ធិនិងអំពើខុសច្បាប់
១. ការរំលោភសិទ្ធិលើកេរ្ដិ៍ឈ្មោះ និងសិទ្ធិខាងរូបភាព
មាត្រា ៩៩១ ក្នុងក្រមរដ្ឋប្បវេណីនៃសាធារណៈរដ្ឋប្រជាមានិតចិន (តទៅនេះហៅថា”ក្រមរដ្ឋប្បវេណី”) បានចែងថា “សិទ្ធិបុគ្គលនៃកម្មវត្ថុរដ្ឋប្បវេណីត្រូវបានការពារដោយច្បាប់ ហើយមិនអាចត្រូវបានរំលោភបំពាន ដោយអង្គការ ឬបុគ្គលណាមួយឡើយ”។ មាត្រា ១០២៤ បានចែងថា “កម្មវត្ថុរដ្ឋប្បវេណីមានសិទ្ធិកេរ្តិ៍ឈ្មោះ។ គ្មានអង្គការ ឬបុគ្គលណាមួយអាចរំលោភបំពានសិទ្ធិកេរ្តិ៍ឈ្មោះរបស់អ្នកដ៏ទៃបានឡើយ ដោយមធ្យោបាយ ប្រមាថ បង្កាច់បង្ខូច។ល។”
ព័ត៌មានមិនពិតនៅក្នុងអត្ថបទរំលោភបំពានសិទ្ធិពាក់ព័ន្ធនឹងករណីនេះ គឺជាព័ត៌មានប្រឌិត បំភ្លៃ និង បំពានយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យជាការបរិហារកេរ្ដិ៍។ គណនីផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងករណីនេះ គឺជាគណនី ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ហើយគេបានដឹងច្បាស់ថា ខ្លឹមសារនៅក្នុងអត្ថបទចុះផ្សាយបានរំលោភបំពានសិទ្ធិ នឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់លោក ឈួន យូ ហើយនៅតែចេញ ផ្សាយ/ចែកចាយ ដោយគ្មានការផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន ដូច្នេះហើយ យើងមានហេតុផលដើម្បីជឿថា គណនីផ្សព្វផ្សាយទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ មានចេតនា ឬធ្វេសប្រហែស ក្នុងការរំលោភបំពាន សិទ្ធិកេរ្ដិ៍ឈ្មោះរបស់លោក ឈួន យូ។
ហេតុដូចបានរៀបរាប់ខាងលើ គណនីផ្សព្វផ្សាយទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ បានរំលោភ សិទ្ធិកេរ្ដិ៍ឈ្មោះរបស់លោក ឈួន យូ។ យោងតាមមាត្រា ១១៦៥ នៃក្រមរដ្ឋប្បវេណី៖ «ជនណាដែលរំលោភ សិទ្ធិរដ្ឋប្បវេណី និងផលប្រយោជន៍របស់អ្នកដទៃដោយសារកំហុស ហើយបណ្ដាលឱ្យមានការខូចខាត ត្រូវ ទទួលខុសត្រូវលើការរំលោភបំពានសិទ្ធិ។» យោងតាមមាត្រា ១៧៩ នៃក្រមរដ្ឋប្បវេណី ភាគីដែលរំលោភ បំពានសិទ្ធិត្រូវទទួលខុសត្រូវរដ្ឋប្បវេណី ដូចជា បញ្ឈប់ការរំលោភ លុបបំបាត់ការរារាំងនិងការបំផ្លិចបំផ្លាញ់ លុបបំបាត់ផលប៉ះពាល់ ធ្វើការសុំទោស និងទូទាត់សងការខាតបង់ជាដើម។ ដូច្នេះ គណនីដែលចុះផ្សាយ ឬ ចែកចាយព័ត៌មានដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវទទួលខុសត្រូវលើការំលោភបំពានសិទ្ធិដូចបានរៀបរាប់
ខាងលើ។

សរុបមក
គណនីហ្វេសប៊ុក(Facebook)ទាំងប្រាំមួយសុទ្ធតែត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា
២០២៣ ហើយឈ្មោះបង្កើតដើមសុទ្ធតែជាឈ្មោះមិនពាក់ព័ន្ធនឹងករណីនេះទេ ប៉ុន្តែនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានប្តូរឈ្មោះទៅជាគណនីស្រដៀងទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងពេលតែមួយ និងបាន ប្រើប្រាស់វេទិកាផ្សាយពាណិជ្ជកម្ម Meta ដើម្បីប្រើប្រាស់ AI និងទិន្នន័យអ្នកប្រើប្រាស់ដើម្បីពង្រីកការផ្សាយ ពាណិជ្ជកម្មឱ្យបានជាក់លាក់ ដើម្បីជួយឱ្យការផ្សព្វផ្សាយនេះទៅដល់គោលដៅទស្សនិកជនយ៉ាងឆាប់ៗ នេះ
គឺជាទម្រង់រកប្រាក់ចំណេញចម្បងរបស់ហ្វេសប៊ុក(Facebook) ដើម្បីឱ្យព័ត៌មានប្រឌិតរបស់ខ្លួនបានទៅដល់អ្នកមើលកាន់តែច្រើន។ យោងតាមមាត្រា ២៤៦ ប្រការ១ ក្នុងច្បាប់ព្រហ្មទណ្ឌនៃសាធារណៈរដ្ឋប្រជាមានិតចិន (តទៅនេះ ហៅថា “ច្បាប់ព្រហ្មទណ្ឌ”)៖”ជនណាដែលជេរប្រមាថជាសាធារណៈ ឬប្រឌិតការពិត ដើម្បីបង្កាច់បង្ខូចអ្នកដទៃ ដោយហឹង្សាឬមធ្យោបាយផ្សេងទៀត ប្រសិនបើមានស្ថានការណ៍ធ្ងន់ធ្ងរ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ មិនលើសពីបីឆ្នាំ ការឃុំខ្លួន ស្ថិតក្រោមការគ្រប់គ្រង ឬដកហូតសិទ្ធិធ្វើនយោបាយ។” ជាមួយគ្នានេះ យោង តាមមាត្រា ២ កថាខណ្ឌ (១) នៃ “ការបកស្រាយរបស់តុលាកំពូល និងព្រះរាជអាជ្ញាកំពូល ទៅលើបញ្ហាជា ច្រើនទាក់ទងនឹងការអនុវត្តច្បាប់ក្នុងការដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ពីបទបរិហារកេរ្តិ៍ និងឧក្រិដ្ឋកម្មផ្សេងៗ ដែលប្រព្រឹត្តតាមបណ្តាញព័ត៌មាន” ដែលបានចែងថា “ព័ត៌មានបរិហារកេរ្តិ៍ តែមួយ ត្រូវបានចុច ឬមើលលើសពី ៥០០០ ដងឡើងទៅ ឬត្រូវបានចែកចាយបន្ត លើសពី ៥០០ដងឡើងទៅ គឺបង្កើតទៅជា “ស្ថានភាព ធ្ងន់ធ្ងរ” ដូចមានចែងក្នុងមាត្រា ២៤៦ ប្រការ១ នៃច្បាប់ព្រហ្មទណ្ឌ។
អត្ថបទរំលោភសិទ្ធិដែលពាក់ព័ន្ធនឹងករណី ត្រូវបានចែកចាយបន្តចំនួន ៣៤៩៦ ដង ច្បាស់ណាស់គឺ ត្រូវនឹង “ស្ថានភាពធ្ងន់ធ្ងរ” ដែលមានចែងក្នុងមាត្រា ២៤៦ ប្រការ១ នៃច្បាប់ព្រហ្មទណ្ឌ។
ដោយមើលឃើញពីបញ្ហានេះ
គណនីដែលបានចេញផ្សាយព័ត៌មានប្រឌិតដែលពាក់ព័ន្ធនឹងករណី
នេះ បានជាប់សង្ស័យនឹងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ លោក ឈួន យូនឹងចាត់វិធានការដាក់បណ្តឹងផ្នែក ព្រហ្មទណ្ឌទៅតាមច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន អាស្រ័យលើស្ថានភាព។ គ. សិទ្ធិទាមទាររបស់លោក ឈួន យូ
ដើម្បីទប់ស្កាត់ការខូចខាតបន្ថែមទៀតចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់លោក ឈួន យូ និង ចៀសវាងផលវិបាកផ្លូវច្បាប់នានា លោក ឈួន យូ ធ្វើការទាមទារ ទៅកាន់អ្នកផ្សព្វផ្សាយ និងបណ្តាញសារ ព័ត៌មានទាំងអស់ ដូចខាងក្រោម៖
១.ទោះបីជាអត្ថបទផ្សាយមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ
ត្រូវបានលុបចេញមុនពេល
ចេញសេចក្តីថ្លែងការណ៍នេះក៏ដោយ ប៉ុន្តែការលុបបែបនេះមិនមានន័យថាអ្នកផ្សព្វផ្សាយមិនចាំបាច់ទទួល ខុសត្រូវចំពោះមុខច្បាប់នោះទេ។ ក្រោយពេលបានទទួលលិខិតនេះ អ្នកផ្សព្វផ្សាយ និងបណ្ដាញសារព័ត៌មាន ទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការផ្សាយខ្លឹមសារណាមួយ ដែល រំលោភបំពានលើសិទ្ធិកេរ្តិ៍ឈ្មោះរបស់ លោក ឈួន យូ ទោះក្នុងរូបភាពណាក៏ដោយ។
២.លោក ឈួន យូ សូមរក្សាសិទ្ធិ និងផលប្រយោជន៍ទាំងអស់ ដែលផ្តល់ដោយច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។ ទន្ទឹមនឹងនេះ លោក ឈួន យូ សូមរក្សាសិទ្ធិក្នុងការផ្ទាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នក ផ្សព្វផ្សាយទាំងឡាយណាដែលចុះផ្សព្វផ្សាយព័ត៌មានប្រឌិតក្នុងចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោក ឈួន យូ
ដូចបានរៀបរាប់ខាងលើ។
ឃ. សំណូមពរសម្រាប់សាធារណៈជនទាំងអស់
សាធារណៈជនទាំងអស់ដែលប្រកបអាជីវកម្ម ឬធ្វើការនៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកអ្នកជួប ប្រទះការបង្កាច់បង្អួចមិនពិត ត្រូវប្រមូលព័ត៌មានទាំងអស់ជាមុនសិន ហើយដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័ន ពាក់ព័ន្ធ ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ប្រើប្រាស់មុខងាររាយការណ៍ និងដាក់ពាក្យបណ្តឹងដែលមាននៅក្នុងបណ្តាញទំនាក់ទំនងសង្គមដែលបានផ្សាយព័ត៌មានមិនពិត ហើយស្វែងរកជំនួយពីមេធាវី និងអាជ្ញាធរផ្នែកច្បាប់ ដើម្បី ប្រើប្រាស់មធ្យោបាយផ្លូវច្បាប់មកការពារសិទ្ធិកេរ្ដិ៍ឈ្មោះ និងសិទ្ធិខាងរូបភាពរបស់លោកអ្នក និងចាត់វិធាន
ការផ្លូវច្បាប់ពាក់ព័ន្ធប្រឆាំងនឹងអ្នកផ្សព្វផ្សាយអំពីការបរិហារកេរ្តិ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print