ខេត្តបន្ទាយមានជ័យ ៖ ធ្វើជាសមត្ថកិច្ចគួរមានឧត្តមគតិ គិតរឿងប្រទេសជាតិ នឹងប្រជាពលរដ្ឋផងបានទេ ! កុំបណ្តោយខ្លួនជាជនអស់តម្លៃក្នុងសង្គម ! នេះជាលើកឡើងរបស់មជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ បន្ទាប់ពីឃើញព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ជាពិសេសលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបង្ហោះពីនាយនគរបាលមួយរូប មានចរិកជាជនពុករលួយ គ្មានឧត្តមគតិគិតពីកិត្តិយសនោះ ។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ថា ៖ ស្លឺកឈើជ្រុះមិនឆ្ងាយពីគល់! ឪម៉េចកូនអញ្ចឹង!
លោកបានបញ្ជាក់ថា ៖ នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរចំនួន ១៣ នាក់ប្រុស ៨ នាក់ ស្រី ៥នាក់ ត្រូវបានសមត្ថកិច្ចថៃ វរសេនាតូច ១២ ០៤ ធ្វើការឃាត់ខ្លួនក្រោយពីត្រូវមេខ្យល់នាំយកឆ្លងដែនចូលតាមច្រករបៀងក្នុងភូមិសាស្ត្រក្រោយផ្សារណងពឺ ក្នុងឃុំផាសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។
ទីតាំងឆ្លងដែនខុសច្បាប់នេះ ស្ថិតនៅក្រោមការ ទទួលខុសត្រូវ របស់លោក វរសេនីយ៍ត្រី ពៅ រតនា ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវជាកូនប្រុសបង្កេីត របស់ លោក វរសេនីយ៍ ទោ ពៅ វុទ្ធី ហៅ ធីស្នា មេបញ្ជាការ រងវរសេនាតូច ៨៩១ ដែល កំពុង រត់ គេចខ្លួន ។
ប្រភព ពីអ្នកស្រុកម៉ាឡៃ បាន ខ្សិបប្រាប់ថា លោកវរសេនីយ៍ត្រី ពៅ រតនា រកស៊ី មិនខុសពី ឪពុក ទេ ជាពិសេស ពាក់ ព័ន្ធ មនុស្ស ឆ្លងដែន ខុសច្បាប់ ។ សូម ថ្នាក់លេី មេត្តា ពិនិត្យមើល និង ពង្រឹង ការងារឡេីងវិញ ផង កុំអោយ ត្រីងៀត ឆ្លៀត ពង ៕
ដោយ ៖ សិលា