ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងមានសិទ្ធិអាទិភាពធ្វើចរាចរណ៍ក្បួនយានយន្ត

ចែករំលែក៖

ភ្នំពេញ ៖ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងមានសិទ្ធិអាទិភាពធ្វើចរាចរណ៍

ចំពោះ៖ក្បួនយានយន្ត ដូចតទៅ

ក.ក្បួនយានយន្តហែរអមថា្នក់ដឹកនាំជាន់ខ្ពស់ :
-ក្បួនយានយន្តនគរបាល ឬ កងរាជអាវុធហត្ថ ហែរអមព្រះទីនាំងព្រះមហាវីរក្សត្រ ព្រះវររាជបិតា និង
សម្តេចព្រះមហាក្សត្រីយ៍ ព្រះរាជវរមាតាជាតិខ្មែរ
-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែរអមព្រះទីនាំងព្រះករុណា ព្រះមហាក្សត
-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែរអមរថយន្តប្រធានព្រឹទ្ធសភា
-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែរអមរថយន្តប្រធានរដ្ឋសភា
-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែរអមរថយន្តនាយករដ្ឋមន្ត្រី

ខ.ក្បួនយានយន្តហរអមគណៈប្រតិភូផ្លូវការអន្តរជាតិ :
ក្បួនយានយន្តនគរបាល ឬ កងរាជអាវុធហត្ថ ហែរអមប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើង
ទៅ និងថា្នក់ប្រហាក់ប្រហែល តាមសំនើក្រសួងការបរទេស និងសហ៍ប្រតិបត្តិការអន្តរជាតិ ។

គ.យានយន្តបំពេញភារកិច្ចពិសេស
-ក្បួនយានយន្តរបស់កងកំលាំងនគរបាល
-ក្បួនយានយន្តរបស់កងទ័ព និងកងរាជអាវុធហត្ថ
–យានយន្តពន្លត់អគ្គីភ័យ
-យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ

មាត្រា៥ ចំពោះយានយន្តដូចបានចែងក្នុង មាត្រា ៤ ចំណុច គ . ក្នុងករណីមិនបំពេញភារកិច្ចពិសេសសង្គ្រោះ គ្មានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេស និងសិទ្ធអាទិភាពក្នុងការធ្វើចរាចរណ៍ឡើយ។
ក្នុងករណីបំពាន ត្រូវវិនិច្ឆ័យតាមច្បាប់ជាធរមាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print