អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅស្រុកពួក ស្រុកអង្គរធំនិងភូមិសាស្ត្រស្រុកមួយចំនួនទៀត

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២៥ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្តសៀមរាប។

ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងពួក នៃខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។

លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត៕

...

ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print