ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៃប្រទេសជប៉ុន នឹងជួយឱ្យមានកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា និងជប៉ុន

ចែករំលែក៖

ទីក្រុងណាហ្គូយ៉ា៖ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) នៅសាលាខេត្ត។

ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី មានទស្សនៈរួមគ្នាថាទាំងប្រទេសកម្ពុជាជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌពិភពលោកដូចៗគ្នា ប្រពៃណីទំនៀមទំលាប់គួរឱ្យចាប់អារម្មណ៍ ព្រមទាំងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។

សូមជម្រាបជូនថា​ និយាយជារួម រវាងកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) រួមមាន៖​ មានការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ប្រជាជននៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print