អភិបាលខេត្តស្ទឹងត្រែង គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ឡានក្រុងដឹកប្រជាពលរដ្ឋ ប្រមាណជាង ៤០០០នាក់ ដោយឥតគិតថ្លៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា ៖ ជំនួសមុខឱ្យពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៤០០០នាក់ ដែលបានទទួលសេវាដឹកជញ្ជូនទៅ-មក ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មកកាន់ខេត្តស្ទឹងត្រែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានផ្តល់នូវមធ្យោបាយដឹកជញ្ជូនពួកគាត់មកកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ មិត្តភ័ក្ត្រ ប្រកបដោយសុវត្ថិភាព និងមានក្តីរីករាយបំផុត ។

🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print