សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​២នាក់រួមទាំងសម្ភារ សង្ស័យ​រុករក​វត្ថុ​មានតម្លៃ​

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន​២នាក់ រួមទាំង​ឧបករណ៍​ផ្សេងៗ និងសម្ភារ ត្រូវ​បានសមត្ថកិច្ចធ្វើការបង្ក្រាប និងដកហូតជាបណ្ដោះអាសន្ន ករណី​សង្ស័យ​រុករក​វត្ថុ​មានតម្លៃ នេះ​បើយោងតាម​ការ​ឲ្យ​ដឹង​ពីប្រជាកសិករនៅក្បែរតំបន់នោះ កាលពី​ល្ងាច​ម្សិលមិញ ថ្ងៃព្រហស្បតិ៍្ត ៣កើត ខែអស្សុជ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ ។​

ប្រភព​រាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ករណី​សមត្ថកិច្ច​បង្រ្កាប​ជនសង្ស័យ រុករក​វត្ថុ​មានតម្លៃ​ខាងលើ ត្រង់ចំណុច​អូរធំ ស្ថិត​នៅ​ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។​

ប្រភព​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​បង្រ្កាប​ទី-១ ឈ្មោះ អ៊ូច វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិនពិតប្រាកដ រស់​នៅ ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង​(ម្ចាស់ទីតាំង)និងទី-២ ឈ្មោះ ជុំ ជាតិ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅ ចំណុច​អូរដំណាក់កន្សែង ស្ថិត​នៅភូមិ​ស្ទឹង​ថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់​(កម្មករ)។​

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ករណី​សមត្ថកិច្ច​បង្រ្កាប​ជនសង្ស័យ រួមទាំង​ដកហូត​សម្លាប់​ផ្សេងៗ​នេះ កំពុង​ធ្វើសក​ម្មភាពជាក់ស្ដែង ដោយកាប់គាស់ជីកដីសង្ស័យរុករកវត្ថុមានតម្លៃ(ដោយដៃ)មានរៀងជារង្វង់មូលនិងមានជម្រៅប្រមាណ៣ម៉ែត្រ មានប្រើប្រាស់​បូមទឹក និងអាចម៍ដី និងមានសង់រោង១ខ្នងប្រក់កៅស៊ូសម្រាប់ស្នាក់នៅ ហើយជុំវិញបរិវេណនោះក៍មានហ៊ុំព័ទ្ធទៅដោយស្បៃពណ៏ខ្មៅផងដែរ ។​

...

ប្រភព​ព័ត៌មាន​បញ្ជាក់​បន្ថែម​ថា សម្ភារៈ​ដកហូត​រួមមាន ម៉ាស៊ីន ម៉ាស៊ូត និង​ម៉ាស៊ីន​សាំងចំនួន០៣គ្រឿង ម៉ូតូ​ម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1DC 5155 ១គ្រឿង ស៊ីម៉ងត៍ចំនួន២៣បាវ អំពូលសឡា១ ស្បៃពណ៏ខ្មៅ​១ដុំ កៅស៊ូ​តង់២ដុំ បំពង់​ទីបជ័រ០៤ដើម និងឧបករណ៍​ផ្សេង​ៗ ដូចជា ចបកាប់ ចបជីក ប៉ែល កាំបិត ។ បច្ចុប្បន្ន ជនសង្ស័យ សម្ភារៈ និងឧបករណ៍​ផ្សេង​ៗ កំពុង​បន្ត​នីតិវិធី នៅអធិការដ្ឋាននគរបាល​ស្រុកវាលវែង ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print