អន្តរជាតិ ៖ កាលពីថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បាន ជួប ពិភាក្សា ការងារ ជាមួយ លោក Antonio Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ នៅ ទីក្រុង ញូវយ៉ក ។
ថ្លែង ក្នុង កិច្ចជំនួប លោក Li Qiang បានលើកឡើង ថា ក្នុងរយៈពេល ៨០ ឆ្នាំ កន្លង មក នេះ អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចជំនួសបាន ក្នុងការ គំពារ សន្តិភាព និង សន្តិសុខ ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម និង ធានាសិទ្ធិមនុស្ស ។ ជា និច្ចកាល ប្រទេសចិន តែងតែ ផ្សារភ្ជាប់ ការអភិវឌ្ឍរបស់ខ្លួន ជាមួយ ការ អភិវឌ្ឍ សកល ហើយ នឹង បន្ត ប្រកាន់ខ្ជាប់ នូវ ការបើកទូលាយ កម្រិត ខ្ពស់ចំពោះ អន្តរជាតិ ដើម្បី ចែករំលែក ឱកាស អភិវឌ្ឍន៍ ជាមួយ បណ្តាប្រទេសនានា ក៏ដូចជា ដើរតួនាទី ជា “យុថ្កា” និង “កម្លាំងចលករ” សម្រាប់ ជំរុញ ស្ថិរភាព នៃ សេដ្ឋកិច្ចសកល ។
ជាការឆ្លើយតប លោក Antonio Guterres បានថ្លែង ថា គំនិតផ្តួចផ្តើមអភិបាលកិច្ច សកល ដែល លើក ឡើង ដោយ លោក Xi Jinping ប្រធានរដ្ឋចិន គឺ មានខ្លឹមសារសម្បូរបែប គោល គំនិតស្នូល បាន បន្ស៊ីគ្នាខ្លាំង ជាមួយ កម្មវត្ថុ របស់ អង្គការសហប្រជាជាតិ ដែលបាន ឆ្លើយ តប ប្រកបដោយ ប្រសិទ្ធិភាព ចំពោះ សំឡេងអំពាវនាវដ៏ខ្លាំងក្លា របស់ សហគមន៍ អន្តរជាតិ ស្តីពី ការ ជំរុញកំណែទម្រង់ និង សុក្រឹតភាព នៃ ប្រព័ន្ធ អភិបាលកិច្ច សកល ។ ប្រទេសចិនគឺជា សសរស្តម្ភ ដ៏រឹងមាំ របស់ អង្គការសហប្រជាជាតិ និង ពហុភាគី និយម ហើយ អង្គការ សហប្រជាជាតិ យកចិត្តទុកដាក់ខ្ពស់ និង រំពឹងទុក បង្កើន កិច្ច សហប្រតិបត្តិការ ជាមួយ ប្រទេសចិន ៕
ប្រភព ៖ (CCFR)