លិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា ជូនលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដ៏ ឧត្តុង្គឧត្តមនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC)

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា  បានផ្ញេី​សារ​លិខិត​ជូនលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដ៏ ឧត្តុង្គឧត្តមនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC) ។

នៅក្នុង​សារលិខិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​ថា​ ក្នុងនាមប្រជាជន អង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាពិសេសព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ ដូចជាក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូន ចំពោះ លោក សភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) និងប្រជាជនចិនជាទីរាប់អាន ក្នុងឱកាសដ៏ ឧត្តុង្គឧត្តមនៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC)។

ខ្ញុំសូមកោតសរសើរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច-សង្គម របស់ PRC ដែល ទទួលបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្ស កុម្មុយនីស្តចិន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សទី១ នៃការកសាងសង្គមមានវិបុលភាពកម្រិត មធ្យមលើគ្រប់វិស័យនៅឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល CPPCC បានរួមចំណែកយ៉ាង សំខាន់។ ខ្ញុំជឿជាក់ថា PRC នឹងបន្តឈានទៅមុខឆ្ពោះទៅសម្រេចគោលដៅសតវត្សរ៍ទី២របស់ខ្លួននៅឆ្នាំ ២០៤៩ ខណៈពេលដែល PRC ដើរតួនាទីសំខាន់បំផុតក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

ខណៈប្រទេសយើងទាំងពីរកំពុងរួមគ្នាកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យ ថ្មី ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្ររបស់យើងបន្តរីកចម្រើន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរបស់យើង និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រវាងប្រទេសយើងទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជា និង CPPCC នៃប្រទេសចិន ដើម្បី ផលប្រយោជន៍ជាក់ស្តែងច្រើនថែមទៀតសម្រាប់ប្រជាជនយើងទាំងពីរ។

...

សាជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ហើយខ្ញុំក៏សូមជូនពរ ឯកឧត្តម និងសហការី ឯកឧត្តម ទទួលបានសុខភាពល្អ និងបន្តជោគជ័យរាល់ភារកិច្ចដ៏ឧត្តុង្គឧត្តម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print