សម្ដេចធិបតី​ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​១៩៨០ ~ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​ ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព (Tourism and Sustainable Transformation) ។

ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។

...

ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print